អំពីធនាគារផេនដា

ធនាគារ ផេនដា បានសម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ និងបានចូលរួមជាចម្បងក្នុងវិស័យធនាគារ ដែលមានការផ្ដល់ជូននៅសេវាកម្មហរិញ្ញវត្ថុ។ គោលដៅរបស់ពួកយើង គឺក្លាយជាធនាគារឌីជីថលដែលឈានមុខគេក្នុងពិភពលោក ដោយផ្តល់ជូននៅអតិថិជនជាសកលជាមួយនិងសុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងសេវាកម្មហរិញ្ញវត្ថុរបស់អតិថិជនដែលមានគុណភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាដ៏ថ្មី និងឈានមុខគេ។


ធនាគារ ផេនដា ប្ដេជ្ញាចិត្តក្លាយខ្លួនជាធនាគារមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនជាសកល។


ប្រវត្តិធនាគារ

ផេនដា ខមមើសល ប៊ែង ម.ក (រឺមួួយក៏ ធនាគារផេនដា) មានវត្តមានក្នុងប្រទេសកម្ពុជា ក្រោមការចុះបញ្ជីការរបស់ក្រុមហ៊ុនដែលមានលេខ ០០០៤៣៦៩៥ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ និងមានអាជ្ញាប័ណ្ណលេខ  ប៥០ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះនៅថ្ងៃទី 0៦ ខែធ្នូ ឆ្នាំ ២០១៩។ ធនាគារផេនដាចុះបញ្ជីមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣១ មហាវិថីម៉ៅសេងទុង ផ្លូវ ២៤៥ សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងនោះផងដែលធនាគារផេនដាកំពុងដាក់ពាក្យស្នើរសុំបើកសាខាទី ២ សិ្ថតនៅក្រុងព្រះសីហនុ ខាងក្នុងផ្សារទំនើបព្រីនស៍ នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២២ និងទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ ២០២២។


នៅចុងឆ្នាំ ២០២២ ធនាគារផេនដាមានគំរោងក្នុងការបើកសាខាពីរបន្ដទៀតនៅរាជធានីភ្នំពេញ សាខាទីមួយ ការិយាល័យកណ្ដាល មានទីតាំង សិ្ថតនៅទួលគោក និងសាខាទីពីរ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ម្ដុំផ្សារធំថ្មី។ គិតនៅត្រឹមខែមីនា ឆ្នាំ២០២២ សាខាទាំងពីរនេះកំពុងដំណើរការសាងសង់ និងជួសជុល។ នាពេលអនាគត ធនាគារផេនដាមានបំណងបើកសាខាចំនួនប្រាំបន្ដទៀតនៅក្នុងឆ្នាំ ២០២៣ និង ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ធនាគារផេនដាមានគំរោងក្នុងការពង្រីកខ្លួនទៅដល់ ៣០ សាខាទូទាំងប្រទេសកម្ពុជា សិ្ថតនៅរាជធានីនិងតាមបណ្ដោយខេត្តធំៗដូចជា ក្រុងព្រះសីហនុ កំពត សៀមរាប បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង ជាដើម។


បាវចនារបស់ធនាគារ
ទស្សនវិស័យ​របស់​យើ​ង
"ផ្តល់ទំនុកចិត្តដល់អតិថិជនទូ
ទាំងពិភពលោក"
បេ​សកម្ម​របស់​យើង
"នៅ​ជាមួយ​អ្នក"
តម្លៃស្នូលរបស់យើង
"ផ្តល់សុវត្ថិភាព ប្រសិទ្ធភាព និង
ភាពងាយស្រួល។"
របាយការណ៍ប្រចាំឆ្នាំ