គណនីប្រាក់បញ្ញើមានកាលកំណត់បានផ្ដល់អត្រាការប្រាក់ខ្ពស់ទៅតាមកាលកំណត់ទុក សំរាប់អតិថិជន VIP ក្នុងពេលបច្ចុប្បន្ននេះក៏មានការផ្ដល់ជូនគ្រប់អតិថិជនទាំងអស់របស់ពួកយើង។
តើលោកអ្នកកំពុងស្វែងរកគំរោងវិនិយោគដែរមានសុវត្ថិភាព និងផ្ដល់មកវិញនូវផលចំណេញ
ខ្ពស់មែនទេ? មើលទៅដូចជាពិបាករកណាស់, បើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយ
ធនាគារផេនដា គឺជាមធ្យោបាយដែលមានសុវត្ថិភាពខ្ពស់បំផុត ដែលអាចជួយបង្កើនទ្រព្
សម្បត្តិរបស់លោកអ្នក។ គណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិច របស់
ធនាគារផេនដាបានផ្ដល់ជូននៅឪកាសពិសេសដល់អតិថិជនជាមួយប្រាក់បញ្ញើជាដុំ និងអត្រា
ការប្រាក់ជាពិសេសសំរាប់រយៈពេលដែលបានកំណត់ទុកជាមុន ។
អត្រាការប្រាក់នឹងត្រូវផ្ដល់ជូនឱ្យអតិថិជនតាមពេលដែលបានកំណត់ទុក។ ឧទាហរណ៍ថា
ប្រសិនបើអ្នកដាក់ប្រាក់បញ្ញើ ១០,០០០ដុល្លារ សម្រាប់រយៈពេល៥ឆ្នាំក្នុងអត្រាការប្រាក់ ១០% P.A
ក្នុងមួយឆ្នាំ អត្រាការប្រាក់សរុបដែលទទួលបានគឺ៥,០០០ដុល្លារ អតិថិជននឹងទទួលបានប្រាក់
ដើមសរុប និងអត្រាការប្រាក់សរុបនៅចុងគ្រានៃរយៈពេល៥ឆ្នាំ។
សូមមើលតារាងខាងក្រោមសម្រាប់ព័ត៌មានលម្អិត។
រយៈពេល
| ១ ខែ
| ១ ឆ្នាំ
| ៣ ឆ្នាំ
| ៥ ឆ្នាំ
|
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) |
3.6 % |
7.3 % |
8.0 % | 10 % |
* មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។
* ចំនួនទឹកប្រាក់បញ្ញើជាយ៉ាងតិចបំផុត 1,000 ដុល្លារអាមេរិច
* ទូទាត់ការប្រាក់នៅរយៈពេលកាលកំណត់
* ពន្ធលើការប្រាក់ (បច្ចុប្បន្ន ៦% សម្រាប់និវាសនជន និង ១៤% សម្រាប់អនិវាសនជន )
ការកម្ចីប្រាក់ដោយការដាក់ប្រាក់បញ្ញើមានកាលកំណត់៖ប្រាក់បញ្ញើមានកាលកំណត់អាចប្រើជាវត្ថុបញ្ចាំជាសាច់ប្រាក់សម្រាប់កម្ចីក្នុងករណីមានអាសន្ន។ ដែនកំណត់ប្រាក់កម្ចីគឺ ៩0% នៃចំនួនប្រាក់បញ្ញើមានកាលកំណត់។ ជាមួយនឹងការគណនាការប្រាក់លើប្រាក់កម្ចីជារៀងរាល់ថ្ងៃ ហើយអាចធ្វើការសងត្រលប់គ្រប់ពេលវេលាដោយមានភាពងាយស្រួល។