ឥណទានសម្រាប់សាជីវកម្មរយៈពេលខ្លី
ធនាគារផេនដាផ្តល់ឥណទានអាជីវកម្ម ដើម្បីជួយដល់ក្រុមហ៊ុន ឬសាជីវកម្មក្នុងគោលបំណងប្រើប្រាស់សម្រាប់អាជីវកម្ម។ ឥណទានសាជីវកម្មរយៈពេលខ្លីសំដៅទៅលើការកម្ចីតិចជាង១២ខែ ហើយអនុញ្ញាតឱ្យអ្នកដកប្រាក់ក្នុងចំនួនកំណត់ដែលបានអនុម័តដោយធនាគារផេនដាក្នុងកំឡុងឆ្នាំដែលបានដាក់។
អត្រាការប្រាក់
ឥណទានសាជីវកម្មមានអត្រាការប្រាក់ថេរជាមួយនឹងវិធីសងឥណទានដែលអាចបត់បែនបាន ឬកំណត់ពេលទៀងទាត់។ វិធីសាស្ត្រសងប្រាក់អាចធ្វើឡើងដោយប្រចាំខែ ប្រចាំត្រីមាស ពាក់កណ្តាលឆ្នាំ ឬតាមការព្រមព្រៀងរវាងធនាគារ និងអតិថិជន។
លក្ខណៈពិសេស
ការផ្តល់ហិរញ្ញប្បទានជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ការកម្ចីដើមទុនគឺជាវិធីសាស្រ្តដែលគេប្រើប្រាស់ច្រើនជាងគេ ក្នុងការស្នើកម្ចីឥណទាន។ វាមានរយៈពេលកម្ចីខ្លី នីតិវិធីសាមញ្ញ ចំណូលខ្ពស់ និងចំណាយហិរញ្ញវត្ថុទាប។
សម្រាប់អតិថិជន៖
វាស័ក្តិសមសម្រាប់សហគ្រាសចិន និងសហគ្រាសក្នុងស្រុកដែលចង់បន្ថែមដើមទុន។
ឥណទានសម្រាប់សាជីវកម្មរយៈពេលមធ្យម និងរយៈពេលវែង
ឥណទានសាជីវកម្មរយៈពេលមធ្យម និងរយៈពេលវែង សំដៅលើឥណទានដែលចេញដោយធនាគារផេនដា ដើម្បីបំពេញតម្រូវវិនិយោគអចលនទ្រព្យរយៈពេលមធ្យម និងរយៈពេលវែងរបស់អតិថិជន ដូចជាសកម្មភាពវិនិយោគលើទ្រព្យសកម្មថេរ (ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលបច្ចេកវិទ្យា ការអភិវឌ្ឍន៍ និងការផលិតផលិតផលថ្មី) និងសហគ្រាសអភិវឌ្ឍន៍អចលនទ្រព្យ។
អត្រាការប្រាប់
ឥណទានសាជីវកម្មមានអត្រាការប្រាក់ថេរជាមួយនឹងវិធីសងឥណទានដែលអាចបត់បែនបាន ឬកំណត់ពេលទៀងទាត់។ វិធីសាស្ត្រសងប្រាក់អាចធ្វើឡើងដោយប្រចាំខែ ប្រចាំត្រីមាស ពាក់កណ្តាលឆ្នាំ ឬតាមការព្រមព្រៀងរវាងធនាគារ និងអតិថិជន។
រយៈពេលកម្ចីអតិបរមា រយៈពេលមធ្យមគឺ៥ឆ្នាំ និងរហូតដល់១០ឆ្នាំសម្រាប់កម្ចីរយៈពេលវែង។
លក្ខណៈពិសេស៖
ចំនួនឥណទានខ្ពស់។
ឥណទាននីមួយៗត្រូវបានធ្វើការពិនិត្យយោងតាមករណីនីមួយៗ។
សម្រាប់អតិថិជន៖
ស័ក្តិសមសម្រាប់សហគ្រាសចិន និងសហគ្រាសក្នុងស្រុកដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់អចលនទ្រព្យ និងសកម្មភាពវិនិយោគ។