ការផ្តល់សេវាធនាគារឯកជន
សេវាកម្ម VIP ផ្តាច់មុខសម្រាប់អតិថិជនប្រាក់ញ្ញើព្រេមៀរបស់យើង។
ប្រើការវិភាគទិន្នន័យធ្វើការកំណត់ផលិតផល និងសេវាកម្មVIP

កម្រងព័ត៌មានអតិថិជនផ្ទាល់ខ្លួននឹងត្រូវបានបង្កើតឡើងតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងឃ្លាំងទិន្នន័យ ដើម្បីផ្តល់នូវផលិតផល ឬសេវាកម្ម សម្រាប់អតិថិជន និងអាចបំពេញតម្រូវការរបស់អតិថិជនVIPបាន។

សេវាធនាគារផ្តាច់មុខដល់គេហដ្ឋាន និងការិយាល័យ

យើងផ្តល់ជូននូវសេវាកម្មធនាគារដល់ផ្ទះសម្រាប់អតិថិជនVIPដែលមានការរវល់។ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់យើងនឹងទៅដល់ផ្ទះ ឬការិយាល័យរបស់អ្នក ដើម្បីជួយបំពេញតម្រូវការធនាគារដែលអ្នកចង់បាន។

ទ្រព្យមរតក

ជាមួយនឹងសេវាកម្មធានារ៉ាប់រង និងសេវារក្សាទុក យើងផ្តល់សេវាកម្មថែរក្សាទ្រព្យសម្បត្តិ និងសេវាកម្មរក្សាមរតក ដើម្បីជួយឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

ការប្រឹក្សាពន្ធ

ធនាគាររបស់យើងសហការជាមួយក្រុមហ៊ុនច្បាប់ដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់ការប្រឹក្សាពន្ធប្រកបដោយវិជ្ជាជីវៈ និងជួយអ្នកដោះស្រាយបញ្ហាពន្ធផ្សេងៗទាំងកម្រិតពន្ធអាជីវកម្មគ្រួសារ និងអាជីវកម្មធំ។

ការប្រឹក្សាផ្នែកច្បាប់

ធនាគាររបស់យើងសហការជាមួយក្រុមហ៊ុនច្បាប់ដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់ប្រកបដោយវិជ្ជាជីវៈ និងជួយអ្នកដោះស្រាយបញ្ហាផ្លូវច្បាប់ផ្សេងៗទាំងកម្រិតអាជីវកម្មគ្រួសារ និងអាជីវកម្មធំ។